រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖នារសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្របខណ្ឌទូទាំងខេត្តព្រះវិហារ ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពីធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនដល់កុមារ អាយុចាប់ពី០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តបានលើកឡើងថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះវីរុសបំលែងថ្មីដែលហៅថាដែលតា ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ ការចាក់វ៉ាក់សាំងជូនដល់ កូនៗ ចៅៗ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ។

ក្នុងឱកាសនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ មាតាបិតារបស់ប្អូនៗកុមារ សំដែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរក វ៉ាក់សាំងសម្រាប់ជូនប្រជាពលរដ្ឋតាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភាគី ពហុភាគី និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានល្អ ដូចអ្វីដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០២១ កន្លងទៅនេះថា ដំណើរការនៃការចាក់វ៉ាក់សាំងបានល្អសម្រាប់ប្រទេសកម្ពុជាគឺមានយន្តការ៥ធំៗក្នុងនោះទី មួយគឺ អភិបាលកិច្ចល្អ ទី២មានប្រភពវ៉ាក់សាំងច្បាស់លាស់ ទី៣មានធនធានថវិកាសម្រាប់ប្រើប្រាស់ ទី៤មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *