មុខសញ្ញាលួចគោក្របីយ៉ាងសកម្មពីស្រុកជើងព្រៃខេត្តកំពង់ចាមត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំចាប់បាន

កំពង់ធំ÷ ក្រោមការដឹកនាំ របស់ ឯកឧត្តម       ឧត្តមសេនីយ៏ទោ. ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ. និងមានការសម្របសម្រួលពី  ឯកឧត្តម  ស៉ិន វិរះ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ លោកឡង គីសឹងអភិបាលស្រុកសន្ទុកបានដឹកនាំកម្លាំង អធិការដ្ឋាននគរបាលស្រុក សន្ទុក   សហការ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅយប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១

សមត្ថកិច្ចបង្ក្រាបបានករណីលួចគោយ៉ាងសកម្មដែលលួចកាលពីថ្ងៃទី ១៣. ១៤ខែកញ្ញា ២០២១នេះ.នៅភូមិសាស្រ្ក ភូមិ ត្រពាំងស្លា ឃុំសំពងជ័យ  ស្រុកជើងព្រៃ ខេត្តកំពង់ចាម  ដោយឃាត់បានមុខសញ្ញាសកម្មចំនួន ០២នាក់÷

១. ឈ្មោះ  ឌី វ៉ុន   ផេទប្រុស    អាយុ ៣៧  ឆ្នាំ. ធ្វើការឃាត់ខ្លួននៅភូមិ សែនសេរីមង្គល ឃុំក្រយា   ស្រុកសន្ទុក ខេត្តកំពង់ធំ  ( ជាមុខសញ្ញា សកម្ម )នឹងមានលាក់អាវុធខុសច្បាប់ចំនួន១ដើមគ្រាប់ចំនួន ១៥ គ្រាប់។

២. ឈ្មោះ. ម៉ៅ លីម   ភេទប្រុស    អាយុ  ៤២ឆ្នាំ ធ្វើការឃាត់ខ្លួននៅភូមិ លាវ   ឃុំក្រវ៉ា    ស្រុកសន្ទុក  ខេត្តកំពង់ធំ.  និងគោធំ ចំនួន  ០២  ក្បាល  ដែលលួចបន្លំចិញ្ចឹមជាមួយគោអ្នកស្រុកចំនួន៨ក្បាលទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនទៅអធិការនគរបាលស្រុកជើងព្រៃខេត្តកំពង់ចាមដើម្បីកសាងនីតិវិធីបន្តតាមផ្លូវច្បាប់។ សូមបងប្អូនប្រជាពលរដ្ឋដែលមានសត្វគោឬក្របីទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះបច្ចុប្បន្ននេះសំបូរទៅដោយចោរលួចសត្វគោក្របីគ្រប់រូបភាព ដូច្នេះហើយត្រូវមានការតាមដានជាប្រចាំរាល់សត្វរបស់ខ្លួនអោយបានរៀងរាល់ថ្ងៃ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *