ប្រជាពលរដ្ឋដែលបានជាសះស្បោយពីជំងឺកូវីដ.១៩ ចំនួនៈ ១១គ្រួសារនៅឃុំស្វាយរំពារ ត្រូវបានទទួលអំណោយពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងៈ

ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២១ ឯកឧត្តម កែវ សុវណ្ណដេត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង អមដំណើរដោយឯកឧត្ដម លោក លោកស្រីប្រធានអនុប្រធានក្រុមការងារស្រុកចុះជួយឃុំបានអញ្ជើញចុះសួរសុខទុក និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួនៈ ១១ គ្រួសារដែលទើបនិងព្យាបាលជាសះស្បោយពីជំងឺកូវីដ.១៩ នៅឃុំស្វាយរំពារ ស្រុកកំពង់លែង  ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋពេលនោះ លោក ចេង ចាន់ដូណា អភិបាលស្រុកស្តីទី និងជាប្រធានក្រុមការងារចុះមូលដ្ឋានជួយឃុំស្វាយរំពារបានមានប្រសាសន៏ថាៈ ថ្ងៃនេះក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមនិងឯកឧត្តមអស់លោក លោកស្រីចុះដល់មូលដ្ឋានដើម្បីសួរសុខទុក្ខ និងនាំយកអំណោយដែលជាស្បៀងអាហារចែកជូនដល់ក្រុមគ្រួសារដែលទើបតែចេញពីមណ្ឌលព្យាបាលបានជាសះស្បោយពីជំងឺកូវីដ.១៩ ស្ថិតនៅក្នុងឃុំស្វាយរុំពារទាំង១១គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៥០ គីឡូ ក្រាម , មី ១កេស , ទឹកត្រី ១យួរ  ទឹកសុីអុីវ ១យួរ , និងត្រីខ ១០កំប៉ុង  ។ នៅបញ្ចប់ពិធីក៍បានធ្វើការផ្តាំផ្ញើដល់បងប្អូនសូមចូលរួមទបើស្កាត់ការរីរាលដាលនៅជម្ងឺកូវិដ១៩ជាមួយប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដោយអនុវត្តវិធានការ៣ការពារ៣កុំដើម្បីខ្លួនយើង.គ្រួសារយើងនិងសហគមន៍យើងផងដែរ៕សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *