ជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំញៀនជសច្រើនកញ្ចប់ ត្រូវសមត្ថកិច្ចនគរបាលស្រុកក្រគរ ឃាត់ខ្លួនបានពាក់ព័ន្ធករណីជួញដូរ រក្សាទុក និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ដោយ៖សុក្ខារិន

ខេត្ត ពោធិ៍សាត់ :នៅ វេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី១៥កញ្ញា២០២១សមត្ថកិច្ចនគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្នុងភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ នួន សុភាព អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងនៅថ្ងៃទី១៦កញ្ញា២០២១ថា ៖ ដោយទទួលបានព័ត៌មានជសក់លាកើពីប្រជាពលរដ្ឋ ល្អពីទីតាំងលោកអនុសេនីយ៍ឯក ម៉ៅ រដ្ឋា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំកម្លាំងប៉ុស្តិ៍ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន  នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ.លី ម៉ូសា .ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្ថិតនៅក្នុងភូមិ.ឃុំ.ស្រុកខាងលើ ។

ចំណែកឯវត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់តូច និងធំ០១កញ្ចប់ មានទម្ងន់ ១៣,៨០ក្រាម និងប្រអប់សម្រាប់ដាក់លាក់ទុកវត្ថុតាងចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំក៍សាងសំណុំរឿងបញ្ជូនទៅកាន់ផែនការងារជំនាញខេត្ត ចាត់ការតាមនីតិវិធីនៅថ្ងៃនេះហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *