ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង:ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2021លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី នឹងកុមារ បានអញ្ចើញចូលរួមកិច្ចប្រជុំ« ពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ដើម្បីប្រមូលធាតុចូលលើមាតិកានៃសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា» តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស ឯកឧត្តម អនុប្រធានលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបច្ចេកទេស លោកបណ្ឌិតទីប្រឹក្សាជាតិ និងតំណាងអង្គការយូនីសេហ្វ ។
ក្នុងនោះមានការចូលរួមពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អុនប្រធានមន្ទីរសង្គមកិច្ច សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាខេត្ត មេបញ្ចាការនគរបាលខេត្ត មន្រ្តីគម្រោងហ្រ្គីន អង្គការសង្រ្គោះកុមារខេត្ត លោក លោកស្រី តាមមន្ទីរអង្គភាពដែរពាក់ព័ន្ធ ។
នៅក្នុងកិច្ចប្រជុំបានលើកឡើងនៅបញ្ហាប្រឈមជាច្រើនលើស្ត្រីនិងកុមាទើបកិច្ចប្រជុំពិគ្រោះយោបល់បានរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីកិច្ចការពារកុមាពីការប្រឈមលើរាងកាយនិងផ្លូវចិត្តនានា ដែលបានកើតឡើងនិងលើកទិសដៅបន្តកិច្ចការងារនៅឆ្នាំងខាងមុខៗទៀតផងដែរ៕