ឯកឧត្តម អ៊ុន ចាន់ដា ផ្តល់សម្ភារការពារជំងឺកូវីដ-១៩ ដល់សាលាអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ១២៤សាលាក្នុងខេត្តកំពង់ចាម

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  នាព្រឹក ថ្ងៃទី ១៦  ខែកញ្ញា  ឆ្នាំ ២០២១ នេះ  បាន ផ្ដល់ សម្ភារ ការពារ ជំងឺ កូវីដ -១៩  រួមមាន   ម៉ាស  អាល់កុល  សាប៊ូ  និង ថវិកា  ជូនដល់សាលា អនុវិទ្យាល័យ  និង វិទ្យាល័យ  ខណៈ សាលា  ចំនួន ១២៤  ក្នុង ខេត្តកំពង់ចាម  ត្រៀម បេីក ឲ្យ សិស្ស ចូល សិក្សា ឡេីង វិញ នៅ ថ្ងៃ ទី ២០  ខែកញ្ញា  ឆាប់ៗខាងមុខនេះ  ។

គួរ បញ្ជាក់ ផងដែរ ថា  សម្ភារ ដែល ត្រូវ ផ្ដល់ ជូន អនុវិទ្យាល័យ  និង វិទ្យាល័យ  ទាំង  ១២៤សាលា  ដោយ ក្នុង ១សាលា ទទួល បាន   ម៉ាស  ១០០០ ម៉ាស  ទឹកអាល់កុល ៣០លីត្រ និង សាប៊ូ ១៥ដុំ ចំពោះ សាលា ដែលត្រូវ យក ធ្វើ ជា មណ្ឌល ចត្តាឡីសក័  ចំនួន  ២២សាលា  ក្នុង ១សាលា  ទទួល បាន ថវិកា  ១លានរៀន  ដោយឡែក វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម  ដែលត្រូវយកធ្វើជាមន្ទីរពេទ្យ ព្យាបាល កូវីដ-១៩  កម្រិតស្រាលទទួលបានថវិកា២លានរៀល ផងដែរ  ។

ក្នុង ឱកាសនោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ធ្វើការ ណែនាំ ដល់ មន្ត្រី អប់រំ  ក៏ដូចជា  លោកគ្រូ អ្នកគ្រូ  ទាំងអស់ ឲ្យ ណែនាំ ដល់ សិស្សានុសិស្ស ត្រូវអនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន នូវ វិធានការ សុខាភិបាល  ជាពិសេស វិធានការ ៣ការពារ ៣កុំ  ដេីម្បី ជៀសផុត ពី ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩  ក្នុងនោះ សិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវទៅ ចាក់ វ៉ាក់សាំងបង្ការ ជំងឺ កូវីដ -១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ អំឡុងពេលសិក្សារៀនសូត្ររបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស  នាពេលខាងមុខនេះ ដោយ ហេតុ ថា  នៅថ្ងៃទី២០ ខែកញ្ញា នេះ  រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១ ។ ដោយឡែក ក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *