លោក អ៊ុន សុផល និង លោក ហៃ មនោរម្យ អញ្ជើញសួរសុខទុក្ខ កុមាររងគ្រោះឈ្មោះ ជួន ម៉េងជី ត្រូវពស់ចឹក នៅមន្ទីរពេទ្យបង្អែកបាធាយ ខេត្តកំពង់ចាម

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោក ហៃមនោរម្យ ប្រធានកិត្តិយសអនុសាខាឲកាកបាទក្រហមកម្ពុជាស្រុកជលគិរី និងសហការី ចុះសាកសួសុខទុក្ខនិងនាំយកបាននាំយកអំណោយរបស់ឯកឧត្ដម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគីរី ឧបត្ថម្ភដល់កុមាររងគ្រោះឈ្មោះ ជួន ម៉េងជី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ខ្លាញ់ ឃុំជលសា ស្រុកជលគិរី ត្រូវពស់ចឹកកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាធាយ ស្រុកបាធាយខេត្តកំពង់ចាម ។

អំណោយរបស់ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តរួមមានៈ មី ៤កេះ,ត្រីខ ២យួរ,ទឹកសុទ្ធ ២កេះ,ជែល ២យួរ,ម៉ាស់ ២ប្រអប់ និងថវិកា៥០០,០០០រៀល ។អំណោយរបស់អនុសាខាកាកបាទក្រហមស្រុកជលគិរី រួមមានៈ អង្ករ២៥គីឡូក្រាម,មី១កេះ,ត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរនិងថវិកាចំនួន ១០០,០០០៛។

មានប្រសាសន៍នៅក្នុងឱកាសនេះ លោក អ៊ុន សុផល បានពាំនាំប្រសាសន៍របស់សម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ,ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត,ឯកឧត្តម អម សុភា ប្រធានគណ:កម្មាធិការសាខាកម្ពុជាខេត្ត ដែលកន្លងមកសម្តេចនិងឯកឧត្តមតែងតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយយថាហេតុនិងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

លោកអ៊ុន សុផលក៏បានផ្តាំផ្ញើដល់ដល់គ្រួសារកុមារ៉ា ជួន ម៉េងជី និងសូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នៅរដូវទឹកឡើងនេះ ហើយត្រូវរស់នៅដោយមានអនាម័យជានិច្ច ការពារខ្លួនពីការឆ្លងជំងឺនានា ជាពិសេស ជំងឺកូវីដ១៩ដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *