ភ្លៀងធ្លាក់ផ្ទួនៗគ្នាធ្វើអោយទឹកស្ទឹងសែនខេត្តកំពង់ធំបានហកឡើងជិតដល់កម្ពស់ប្រកាសអាសន្នហើយ

ដោយ៖ឈិត សំបូរ

ខេត្តកំពង់ធំ:ដោយសារភ្លៀងធ្លាក់អូសបន្លាយពេលជាប្រចាំ បានធ្វើឲ្យទឹកស្ទឹងសែនមានការហក់ឡើងខ្លាំង នេះបើគិតត្រឹមព្រឹកថ្ងៃទី១៥ខែកញ្ញា  ឆ្នាំ២០២១នេះ មានកម្ពស់១២៩៣ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នមានកម្ពស់១៣ ៥០ម៉ែត្រ ។ ទោះជាបែបនេះក្តី គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបញ្ជាក់ថា ពុំទាន់មានការលិបលង់ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅអមសងខាង ដងស្ទឹងសែននៅឡើយ។

ថ្លែងប្រាប់ទូរទស្សន៍ហង្សមាស នៅព្រឹកថ្ងៃទី១៥ខែកញ្ញានេះ.លោកយូឡា.ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានបញ្ជាក់ថា ទឹកស្ទឹងសែន បានហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ ដោយគិតត្រឹមថ្ងៃទី១៥ខែកញ្ញានេះទឹកស្ទឹងសែនបានឡើងដល់កម្ពស់ ១២,៩៣ម៉ែត្រ លើកម្ពស់ទឹកប្រកាសអាសន្ន ១៣,៥០ម៉ែត្រ ។

ជាមួយគ្នានេះ លោក យ៉ូវសេងគុណ នាយករដ្ឋបាលសាលាខេត្តបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះ ជំនន់ទឹកស្ទឹងសែនដោយទឹកភ្លៀងប៉ុន្មានថ្ងៃកន្លងទៅនេះ  ពុំទាន់មានតួរលេខណាមួយប៉ះពាល់ លិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋនៅឡើយទេ ។ ទោះជាបែបនេះក្តីលោកថា អាជ្ញាធរខេត្តកំពង់ធំបានត្រៀមលក្ខណៈគ្រប់គ្រាន់ ទាំងកម្លាំងនិងផ្នែកមធ្យោបាយដឹកជញ្ជូន ផ្នែកសុខាភិបាល ស្បៀងអាហារ នឹងទីទួលសុវត្ថិភាពគ្រប់ស្រុក ប្រសិនបើជំនន់នឹងបន្តហក់ឡើងខ្លាំង អាជ្ញាធរនឹងជម្លៀសប្រជាជនទៅកាន់ទីទួល សុវត្ថិភាពភ្លាមៗតែម្តង ដើម្បីសង្រ្គោះពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ។

សូមបញ្ជាក់ផងដែរ ក្នុងចំណោមស្រុកក្រុងទាំង៩នៃខេត្តកំពង់ធំ មានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសណ្តាន់ និងស្រុ្កកស្ទោង.ជាស្រុកក្រុងដែលងាយរងគ្រោះ ព្រោះមានប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *