ខេត្ត ពោធិ៍សាត់ នៅវេលាម៉ោង៤និង១៥នាទីថ្ងៃទី២៤មិថុនា២០២១ម្សិលមិញ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង ម្នាក់ ផ្សេងទៀត ត្រូវ បាន បញ្ជូន ទៅ សង្គ្រោះ បន្ទាន់នៅមណ្ឌលសុខភាព ដោយ ករណី ហិង្សា ក្នុង ជម្លោះ ពាក្យ សម្តី ក្នុង វង់ ផឹកស៊ី ស្ថិត នៅ ចំណុច ផ្ទះ របស់ ម្ចាស់ ឈ្មោះ សល់ សៅ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ក្នុង ភូមិ បត់ រំដួល ឃុំ ផ្ទះ រុង ស្រុក តា លោ សែន ជ័យ ខេត្តពោធិ៍សាត់ ។
អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានអោយ ដឹង ថា ក្រោយ ទទួល បាន ព័ត៌មាន ពី លោក អនុ ភូមិ បត់ រំដួល អំពី ករណី ហិង្សា ដោយ ចេតនា នៅ ចំណុច ខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានសហការជាមួយកម្លាំងអធិការដ្ឋាន បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ ដើម្បី អន្តរាគមន៍ និង ពិនិត្យ ព្រមទាំង ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ហ៊ឹ ម គា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ បត់ រំដួល ឃុំ ផ្ទះ រុង ស្រុក តា លោ សែន ជ័យ ខេត្តពោធិ៍សាត់ ដោយ បាន ប្រើ អំពើ ហិង្សា ដោយ ចេតនា យក ដំបង និង កាំបិត កា ចែត វាយ និង កាប់ ទៅ លើ ជន រង គ្រោះ ឈ្មោះ លោត ភ័ ណ្ឌ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ . ឃុំ ជាមួយ គ្នា បណ្ដាល ឲ្យ រង របួល ចំ ក្បាល ចំនួន ពីរ កន្លែង ផ្នែក ខាងឆ្វេង ជន រង គ្រោះ ត្រូវ បាន សមត្ថកិច្ច បញ្ជូន ទៅ សង្គ្រោះនៅមណ្ឌល សុខភាព តា សាស់ ដើដើម្បីអោយគ្រូពេទ្យពិនិត្យនិង ព្យាបាល ។
លោក អធិការ នគបាលស្រុកតាលោសែនជ័យបាន អោយដឹងទៀតថា ក្រោយ ពេល ពិនិត្យ កន្លែង កើតហេតុ នឹង មានការ បំភ្លឺ របស់ ជន រង គ្រោះ និង ជនសង្ស័យ ករណី រឿង នេះ គឺ បណ្តាល មក ពី ផឹកស៊ី ទាស់ ពាក្យ សម្តី គ្នា ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច នគរបាល ស្រុក តា លោ សែន ជ័យ នាំ ខ្លួន រួម នឹង វត្ថុ តាង មក កាន់ អធិការដ្ឋាន នគរបាល ស្រុក តា លោ សែន ជ័យ ដើម្បី សាកសួនិងក៍សាងឯកសារបញ្ជូនបន្តទៅស្នងការនគបាលខេត្តអនិវត្តតាមនីតិវិធីផងដែរ ៕ សុក្ខារិន