ខេត្តកំពង់ឆ្នាំង:សត្វពស់ថ្លាន់៤១ក្បាលដែលជាសត្វកម្រនិងជិតផុតពូជហើយត្រូវបានមន្ត្រីឧុទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចលត័ធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញដើម្បីបង្កពូជបន្តទៀត ។
កិច្ចសហប្រតិបត្តការធ្វើការដោះលែងសត្វពស់ថ្លានខាងលើនេះបានធ្វើឡើងថ្ងៃទី.២៤មិថុនា.២០២១ដោយមន្ត្រីឧទ្យានុរក្សសហការជាមួយក្រុមអន្តរាគមន៍
បង្ក្រាបបទល្មើសសត្វព្រៃចល័ត កងរាជអាវុធហត្ថបានដោះលែងសត្វពស់ថ្លាន់រស់ ចំនួន៤១ក្បាលក្នុងដែនអភិរក្សការពារធម្មជាតិចំណុចឡូអភិរក្សភូមិស្លត ឃផ្លូទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងគ្រាដែលសត្វដ៍កម្រនិងជិតផុតពូជនេះ ដើម្បីឲ្យសត្វមានឧិកាសបន្តពូជនៅក្នុងព្រៃបឹងអភិរក្សធម្មជាតិនេះឡើងវិញ
។មន្ត្រីឧទ្យានអនុរក្សខេត្តកំពង់ឆ្នាំងបានអោយដឹងនៅរសៀលថ្ងៃទី២៤មិថុនា២០២១នេះថាសត្វពស់ថ្លាន់ត្រូវបានក្រុមឧទ្យានុរក្សនិងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចលត័គឺគេប្រមូលពីភ្នំតាម៉ៅ៣៧ក្បាលផងនិងតាមបណ្តាកន្លែងផ្សេងៗនៅក្នុងក្រុងភ្នំពេញចំនួន៤ក្បាល់ផងដែរកន្លងមកសមត្ថកិច្ចក៍ស្ទាក់ចាប់ពីក្រុមឈ្មួញរកស៊ីដឹងជញ្ជូនសត្វព្រៃលក់ ។
ក្នុងនោះផងដែរប្រធានក្រុមឧុទ្យានុរក្សក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្ដីនៅក្រៅតំបន់ក្ដីមេត្តាជួយថែរក្សាការពារនិងអភិរក្សសត្វព្រៃគ្រប់ប្រភេទកុំចាប់ឬសម្លាប់សត្វនឹងកុំកាប់ដុតឆ្ការុករានទន្ទ្រានដីព្រៃដែលជំរកជីវចម្រុះគ្រប់ប្រភេទ សូមចូលរួមថែរក្សា ធន់ធានធម្មជាតិរបស់ជាតិយើងទាំងអស់គ្នាសូមកុំជួញដូរសត្វព្រៃជាអំពើផ្ទុយនិងច្បាប់៕សុក្ខារិន