ព្រះវិហារៈ កាលពីថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០២១លោក កឹម ពង្សវីរ: អនុប្រធានមន្ទីរកសិកម្ម បានដឹកនាំការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារនិងបានសហការជាមួយមន្រ្តីការិ.កសិកម្មនិងធនធានបរិស្ថានស្រុកនិងអនុប្រធានការិ.ច្រកចេញចូលតែមួយស្រុកកូលែនចុះធ្វើអធិការកិច្ចដេប៉ូដាក់លក់ដុំនិងលក់រាយនូវជីកសិកម្មនិងថ្នាំកសិកម្មនៅស្រុកគូលេនខេត្តព្រះវិហារ។
ក្នុងគោលបំណង៖
– ដើម្បីផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីសុវត្ថិភាព ការគ្រប់គ្រងសំបកវេចខ្ចប់ថ្នាំកសិកម្ម និងរបៀបមើល QR Code លើសំបកថ្នាំកសិកម្មតាមដេប៉ូលក់ថ្នាំកសិកម្មនិងជីកសិកម្ម ។
– ធ្វើការផ្សព្វផ្សាយច្បាប់និងអប់រំណែនាំអាជីវករ អោយដាក់តាំងលក់អោយបានសមស្របតាមវិធានបច្ចេកទេស។
– ជំរុញអោយស្នើសុំដាក់ពាក្យចុះឈ្មោះចូលរៀនវគ្គអប់រំសមត្ថភាព
-ជម្រុញអោយធ្វើលិខិត អនុញ្ញាតលក់ដុំ លក់រាយសម្ភារកសិកម្មថ្នាំនិងជីកសិកម្ម នៅការិ.ច្រកចេញចូលតែមួយនៅសាលាស្រុក។
ជាលទ្ធផលពិនិត្យបានចំនួន១០ដេប៉ូ÷
-ដេប៉ូចាស់ ចំនួន០៤ដេប៉ូ
-ដេប៉ូថ្មី ចំនួន០៦ដេប៉ូ
-កិច្ចសន្យាកែតម្រូវចំនួន៦ដេប៉ូ
-ផាកពិន័យអន្តរការណ៍ចំនួន៣ដេប៉ូផងដែរ៕ សេង ពិសិដ្ឋ