ខេត្តកណ្តាលៈនាព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១នៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅមណ្ឌលសាលាវិទ្យាល័យជ័យវរ្ម័នទី៧ដីឥដ្ឋក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល មានរៀបចំពិធីសំណេះសំណាលនិងជូនដំណើរបងប្អូនប្រជាពលរដ្ឋដែលជាពីជំងឺកូវីដ-១៩ចំនួន ២៦នាក់ចេញពីមណ្ឌលព្យាបាលត្រលប់ទៅរស់នៅគេហដ្ឋានវិញ។ក្រោមអធិបតីភាពលោក អ៊ូ ឈាងអភិបាល ស្រុកកៀនស្វាយក្នុងពិធីនេះដែរក៏មាន ការអញ្ចើញចូលរួមពីមន្ត្រីក្រោមឱវ៉ាទ។
នៅក្នុងឱកាសនោះលោកអ៊ូ ឈាង បានថ្លែងថាៈក្រោយពីមានផ្ទុះព្រឹត្តិការសហគមន២០កុម្ភៈរួចមក នៅក្នុងស្រុកកៀនស្វាយយើងនេះមានអ្នកឆ្លងជម្ងឺកូវីដ១៩ជាង៤០០នាក់និងក៍មានអ្នកជាបន្តបន្ទាប់ផងដែរដោយឡែកមានអ្នកពាក់ព័ន្ធជាង២.០០០នាក់។
លោកអភិបាលស្រុកបន្តថាៈនៅពេលបងប្អូនចេញទៅផ្ទះវិញត្រូវបន្តស្នាក់នៅក្នុងផ្ទះចំនួន១៤ថ្ងៃបន្តទៀតបើមិនស្រួលខ្លួនត្រូវរាយការណ៍មលអាជ្ញាធរភូមិនិងអាជ្ញាធរឃុំដើម្បីដឹកនាំក្រុមគ្រូពេទ្យចុះទៅពិនិត្យមើល។
លោកអភិបាលស្រុកបន្តទៀតថាៈរាជរដ្ឋាភិបាលក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនៅក្នុងខេត្តកណ្តាល ក្រោមការដឹកនាំពីឯកឧត្តមគង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
បានយកចិត្តទុកដាក់នូវវិធានការប្រយុទ្ធប្រឆាំងនិងទប់ស្គាត់ការរាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋជានិច្ចជាក់ស្តែងនៅថ្ងៃនេះបងប្អូនស្នាក់នៅមណ្ឌលព្យាបាលកូវីដ-១៩កម្រិតស្រាលត្រូវបានចេញទៅផ្ទះវិញមានជួយឧបត្ថម្ភនៅសំភារៈមួយចំនួនថែមទៀតផងនិងមានចេញលិខិតពីក្រុមគ្រូពេទ្យថាបានជាពីជម្ងឺកូវីដ-១៩ហើយ។
លោកអភិបាលស្រុកបន្តថា!នៅពេលបងប្អូនកុំពង់ស្នាក់ នៅព្យាបាលជម្ងែកូវីដ-១៩មានការជួយឧបត្ថម្ភបាយជូនបងប្អូនក្នុងមួយថ្ងៃបីពេលនិងក្រុមគ្រូពេទ្យហូបដូចបងប្អូនដែរ។
លោកអភិបាលស្រុកបន្តទៀតថាៈឥឡូវនេះសមេ្តចតេជោហ៊ុន សែន បានជម្រុញដល់ក្រសួង សុខាភិបាលបន្តចាក់ថ្នាំវ៉ាក់សាំងបង្ការ ការពារជម្ងឺកូវីដ១៩ជូនបងប្អូនឲ្យបានគ្រប់ៗគ្នា ដែលមានអាយុ១៨ឆ្នាំឡើងទៅដើម្បីទប់ស្គាត់ការ រាលដាលឆ្លងជម្ងឺកូវីដ-១៩។
លោកអភិបាលស្រុកកៀនស្វាយបានលើកឡើងទៀតថាៈក្រោយពីបានទទួលព័ត៍មានថាៈមានការ សង្ស័យនៅក្នុងឃុំណានិងលោកអភិបាលស្រុកកៀនស្វាយបានដឹកនាំក្រុមការងារនិងក្រុមគ្រូពេទ្យចុះទៅធ្វើការស្រាវជ្រាវបានយកបងប្អូនគាត់មកស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័កបើគាត់មានកើតជម្ងឺកូវីដ-១៩ បានយកគាត់មកស្នាក់នៅមណ្ឌលព្យាបាលកម្រិតស្រាលដើម្បីព្យាបាលជូនគាត់។
មានប្រសាសន៍សំណេះសំណាលនាពេលនោះលោកអភិបាលស្រុកបានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តអនុវត្តឱ្យបានខ្ចាប់ខ្ចួននូវអានុសាសន៍របស់រាជរដ្ឋាភិបាលសមេ្តចតេជោហ៊ុនសែន៣ការពារ.៣កុំនិងវិធាននានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
នាឱកាសនេះលោកអភិបាលស្រុកបានជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៦នាក់ក្នុងម្នាក់ៗទទួលបានអង្ករ១៥គីឡូក្រាម.មី១កេះតូច.ទឹកសុីអីវ០១យួរនិងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕ដោយ ភាវុន