ខេត្តកំពង់ឆ្នាំង:ថ្ងៃទី24 ខែមិថុនា ឆ្នាំ2021 ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្តនិងជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះជួយស្រុកបរិបូណ៌ រួមនិងលោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុកបរិបូណ៌ និងក្រុមប្រឹក្សាឃុំខុនរ៉ងនៃគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គុយ សុផល ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកបរិបូណ៌ ឯកឧត្តម ឈា ហន អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកបរិបូណ៌ និង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជាខេត្តកំពង់ឆ្នាំង ចុះជួយស្រុកបរិបូណ៌ បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយដល់ កម្មករ កម្មការិនី រោងចក្រនិងប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងជំងឺកូវីដ19 ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល ក្នុងសហគមន៍ នៅភូមិស្នោរ ភូមិសិរី ភូមិល្បើក និងភូមិកន្សែង ឃុំខុនរ៉ង ចំនួន11គ្រួសារដែល បានបិទខ្ទប់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ20គីឡូក្រាម មី10កញ្ចប់ ត្រីខ5កំប៉ុង ទឹកត្រីទឹកស៊ីអ៊ីវ4ដប និងម៉ាស1ដុំ ៕ដោយ សុក្ខារិន