គណៈកម្មាធិការ ពិគ្រោះ យោបល់ កិច្ចការ ស្ត្រី និង កុមារ ខេត្តកំពង់ឆ្នាំង បានរៀបចំ កិច្ច ប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តខែបន្ត

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ដើម្បីពិនិត្យសកម្មភាពការងារកន្លងមកនិងលើកទិសដៅព្រមទាំងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។

កិច្ចប្រជុំនេះប្រព្រិត្តទៅក្រោមអធិបតីភាពលោកជំទាវ តុង ណារី និងសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំរួមមាន៖ ១.មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ  ២. អានសេចក្តីព្រាង និងកំណត់ហេតុ កិច្ចប្រជុំ ពិនិត្យនិងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ ពិនិត្យ និងអនុម័ត ផែនការសកម្មភាព ៣.ពិនិត្យ និងស្ដាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់ មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធ  ផ្សេងៗ។

ក្រោយពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកជំទាវ តុង ណារី ប្រធានអង្គប្រជុំបាន មានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវ ភារកិច្ចនិងផែនការថ្មីៗដែលគណៈកម្មាធិការបានប្រគល់ជូនសមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀតជាពិសេសសហការជាមួយមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋានភូមិឃុំសង្កាត់ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យឱ្យបានជាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ៕ ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *