ខេត្តស្វាយរៀង៖នៅ រសៀល ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ លោក សុ ខា រ៉ា ម អភិបាលស្រុក រំដួល បាន ដឹកនាំ ក្រុមការងារ ចុះ ផ្សព្វផ្សាយ សេចក្តីជូនដំណឹង ស្តីពី ការបិទ ដំណើរការ តូប លក់ដូរ ជា បណ្តោះអាសន្ន នៅ ទីប្រជុំជន ផ្សារ កំពង់ ចក ស្ថិតនៅ ភូមិ ចក ឃុំ កំពង់ ចក ស្រុក រំដួល ខេត្តស្វាយរៀង រយៈពេល ១១ ថ្ងៃ គិតពី ម៉ោង សូន្យ ថ្ងៃទី ២៤ ខែមិថុនា ដល់ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ ដើម្បី ទប់ស្កាត់ ការឆ្លង រីក រាលដាល នៃ ជំងឺ កូ វីដ -១៩ ចូលក្នុង សហគមន៍ ។
លោក អភិបាលស្រុក រំដួល បានអោយដឹងថាៈ បន្ទាប់ពី បាន រកឃើញ ករណី វិជ្ជមាន កូ វីដ ១៩ នៅ ទីប្រជុំជន ផ្សារ កំពង់ ចក ចំនួន ៣ នាក់ មានឈ្មោះ សួង សុវណ្ណ : ភេទ ប្រុស អាយុ ៣៣ ឆ្នាំ , ឈ្មោះ ស៊ា ង សាវន់ ភេទ ស្រី អាយុ ៥២ ឆ្នាំ មាន ទីលំនៅ ភូមិ ចំបក់ កោង ឃុំ កំពង់ ចក និង ឈ្មោះ ប្រាក់ ពេ ជ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មាន ទីលំនៅ ភូមិ ចក ឃុំ កំពង់ ចក ស្រុក រំដួល រួចមក ក្រុមការងារ ស្រុក បាន សហការ ជាមួយ អាជ្ញាធរ ឃុំ ចុះ ស្រាវជ្រាវ រុករក អ្នក ប៉ះពាល់ ផ្ទាល់ និង ប្រយោល ប្រមាណ ២០ នាក់ ហើយ ក្រុម ការងារ បាននិងកំពុង ចុះ ស្រាវជ្រាវ រុករក អ្នកពាក់ព័ន្ធ ដទៃទៀត ដើម្បី បង្ការ ទប់ស្កាត់ ការរីក រាលដាល ជំងឺ កូ វីដ ១៩ នៅ ទីប្រជុំជន ផ្សារ ក៏ដូចជា ទីប្រជុំជន ស្រុក រំដួល ខណ : រហូតមកដល់ ថ្ងៃនេះ ក្នុងស្រុក រំដួល មាន អ្នក ឆ្លង ជំងឺ កូ វីដ ១៩ សរុប ចំនួន ១៥១ ករណី ។
លោក បាន បន្តថាៈ ក្នុងករណី មាន រោគសញ្ញា ដូចជា គ្រុនក្ដៅ , ក្អក , កណ្ដាស់ , ឈឺបំពង់ក ឬ ដកដង្ហើម ខ្លីៗ ឬ សង្ស័យ សូមមេត្តា ប្រញាប់ ទៅធ្វើ តេស្ត រក មេរោគ កូ វីដ -១៩ ដែលមាន ទីតាំង នៅ វិទ្យាល័យ ហ៊ុនសែន កំពង់ ចក ឬ ទំនាក់ទំនង លេខ ទូរស័ព្ទ ០៩៧៨ ៧៧៧ ២៩៧ ឬ ទំនាក់ទំនង មក ក្រុមការងារ ស្រាវជ្រាវ និង តាមដាន បុគ្គល សង្ស័យថា មាន ផ្ទុក ជំងឺ កូ វីដ -១៩ ខេត្ត ទំនាក់ទំនង លេខ ទូរស័ព្ទ 088 783 6666 ឬ 097 503 4567 ដើម្បី មាន វិធាន ការបន្ត ។ សម្រាប់ អ្នក ដែល គ្មាន រោគសញ្ញា សូម ដាក់ខ្លួន ដាច់ដោយឡែក និង តាមដាន សុខភាព របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី ថ្ងៃ ដែល អ្នក បាន ប៉ះពាល់ ឬ ទៅ ទីកន្លែង នោះ ៕