ថវិកាបេឡាមរណសង្រ្គោះ ចំនួន ១៦លានរៀល ត្រូវបាន ប្រគល់ជូនគ្រួសារសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ០៤គ្រួសារ

ខេត្តកំពង់ឆ្នាំង,ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១  លោកវរ:សេនីយ៍ឯក  ឃូ សុផាន់  មេបញ្ជាការង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងខេត្ត រួមជាមួយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជនខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា(សអក) តំណាង ឯកឧត្តម  ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ១៦,០០០,០០០ រៀល និងលិខិតចូលរួមមរណទុក្ខ  ជូនដល់:

  1. លោកស្រី ហ៊ឹម ហៀក ត្រូវជាប្រពន្ធ របស់សពអតីតយុទ្ធជនឈ្មោះ ព្រំ ម៉េត អតីត យោធិនពិការអត្តលេខ(HA87001195) ទទួលមរណភាព នៅភូមិ ចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ។ 2. លោកស្រី ឡុង ឌីសាវ៉ែន ត្រូវជាកូន របស់សពអតីត យុទ្ធជនឈ្មោះ ដោ សារ៉េត អតីតគ្រួសារនគបាលពលី អត្តលេខ (SB02000122) ទទួលមរណភាព នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង  ។
  2. លោកស្រី នង ម៉េន ត្រូវជាប្រពន្ធរបស់សពអតីតយុទ្ធជនឈ្មោះ សេង ដន អតីតយោធិនពិការ អត្តលេខ (HA82000313)ទទួលមរណភាព នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ។
  3. លោកស្រី ម៉ាន់ ទូច ត្រូវជាប្រពន្ធ របស់សពអតីតយុទ្ធជនឈ្មោះ សូត្រ សួម អតីតសេនាជនពិការ អត្តលេខ (HC92000021) ទទួលមរណភាព នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ។

នៅបញ្ចប់កម្មវិធីប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះក្រុមគ្រួសារនៃសពនិមួយៗ បានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និង សូមគោរពជូនពរសម្តេច សូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមអរគុណសន្តិភាព ៕ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *