កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ និង ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត រួមនឹង អភិបាល រង ខេត្ត នាល្ងាច ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ទទួល អំណោយ ជាស្បៀងអារហារ ពី សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដែល សរុប ជា ថវិកា ជិត ១០ម៉ឺន ដុល្លារ ដេីម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ខណៈ កម្ពុជា ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹងជំងឺ កូវីដ-១៩ ។
ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដែល បាន នាំយក អង្ករ ចំនួន ៩៣,០២៥ គីឡូក្រាម មី ៣,៧២១កេស ត្រីខ ៣,៧២១យួរ ទឹកត្រី ៣,៧២១យួរ និងទឹកសុីអ៊ុវចំនួន ៣,៧២១យួរ ប្រគល់ ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម សម្រាប់ យកទៅប្រេីប្រាស់ ជាប្រយោជន៍ក្នុង យុទ្ធនាការ នានា ដើម្បី ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ដែលជាការ ចូលរួម រំលែក ចំពោះ ទុក្ខលំបាក និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នក ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើចត្តាឡីស័ក ផងដែរ ៕