កំពង់ចាម : ឯកឧត្តម ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន ថ្លែង ថា យេីង ពិតជាមាន មោទនភាព ចំពោះ ការ រីកចម្រើន របស់ ខេត្ត កំពង់ចាម យេីង បាន អំពី ប្រវត្តិសាស្ត្រ ប្រពៃណី និង ការ ប្រឈម នានា ក្នុង ខេត្ត ហេីយ យើង ក៏ មាន ដៃគូ សហការ ជាច្រើន ដែល ផ្តោត ទៅលេី ការ ធ្វើ មុខជំនួញ ការ ជួប ប្រាស្រ័យ ទាក់ទង ជាមួយនឹង យុវជន និង កម្មវិធី ផ្សេងៗ ជា ច្រើន ទៀត ការ ថ្លែង យ៉ាង ដូច្នេះ នា ឱកាសដែល ឯកអគ្គរដ្ឋទូតចូលរួម ជាវាគ្មិនកិត្តិយស ក្នុង កម្មវិធីសន្ទនាមតិលើប្រធានបទ«ការពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងស្ថានទូតអាមេរិកជាមួយខេត្តកំពង់ចាម » នៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHz ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ។
ក្នុង ឱកាសនោះ ដែរ ឯកឧត្តម ប៉ាទ្រីក ម័រហ្វី បាន ថ្លែង ថា ក្នុង បរិបទ កូវីដ-១៩ នេះ សហរដ្ឋ អាមេរិក ជា ប្រទេស ជំនួយ ដ៏ ធំ បំផុត ដែលបាន ផ្តល់ វ៉ាក់សាំង តាម យន្តការ កូវ៉ាក់ ដោយប្រធានាធិបតី អាមេរិក ចូ បៃដិន បាន ប្រកាស ផ្ដល់ ជំនួយ វ៉ាក់សាំង ទៅ កាន់ ពិភពលោក ហើយ ក្នុង នោះ ប្រទេស កម្ពុជា ក៏ ជា គោលដៅ មួយ ដែរ ក្នុង ដំណើរ ការ នេះ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បាន ថ្លែង បន្ត ថា យេីង មាន យន្តការ ជំនួយ សុខាភិបាល ទាក់ទង នឹង សុខភាព សាធារណៈ ជាច្រើន ទៀត ក្រោម ឆត្រ របស់ រដ្ឋាភិបាលអាមេរិក យេីង មាន មជ្ឈមណ្ឌល គ្រប់គ្រង អ្នក ជំងឺ មជ្ឈមណ្ឌល សេវា សុខភាព សាធារណៈ ដែល កាល ពី ឆ្នាំ កន្លងទៅ សហរដ្ឋអាមេរិក បាន ផ្ដល់ ជំនួយ ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ក្នុង ទឹក ប្រាក់ ចំនួន ១១លាន ដុល្លារ អាមេរិក ហើយ យើង សង្ឃឹម ថា ឆ្នាំ នេះ យើង នឹង បន្ត ទៀត ដែល អាច មាន ចំនួន ច្រើន ជាង មុន ដោយ យន្តការ សេវា សុខភាព សាធារណៈ គឺ មាន វត្តមាន ស្រាប់ ក្នុង ប្រទេស កម្ពុជា រួចហើយ ។
ជាមួយ គ្នានោះ លោកស្រី សម ផល្លា ប្រធាន មន្ទីរ ព័ត៌មាន ខេត្ត កំពង់ចាម ក៏បាន ថ្លែង អរគុណ ដល់ឯកឧត្តម ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល បាន អញ្ជើញ ចូលរួម ជាវាគ្មិនកិត្តិយស ក្នុង កម្មវិធីសន្ទនាមតិលើប្រធានបទ«ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតអាមេរិកជាមួយខេត្តកំពង់ចាម » នៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHz ខេត្តកំពង់ចាម ដេីម្បី ឆ្លេីយតប សំនួរ ទាក់ទង នឹង សេវា សុខភាព សាធារណៈ និង ការ ផ្ដល់ ជំនួយ ផងដែរ ៕