ព័ត៌មានជាតិ

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បំបែកសំបុកក្រុមចែកចាយនិងសេពគ្រឿងញៀនបានចំនួន២២នាក់

ប្រជានេសាទ នេសាទបានត្រីរាជមួយក្បាល ទម្ងន់ជាង៧០គីឡូក្រាមមាន ប្រវែងជាង១ម៉ែត្រកន្លះ ប្រគល់ជូនមន្ត្រីជំនាញ ជលផល ត្រូវបានលែងចូលទន្លេវិញ

រកឃើញការកាប់រានព្រៃយកដីធ្វើចម្ការក្នុងព្រៃឡង់ទឹកដីឃុំមានរិទ្ធស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ចាប់ខ្លួនជនសង្ស័យ៨ នាក់នេសាទខុសច្បាប់ក្នុងតំបន់ទំនប់វារីអគ្គិសនីសេសាន២បញ្ជូនទៅតុលាការ

កម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន ជិត ១គីឡូក្រាម នៅស្រុកសំរោង ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនដកហូតបានថ្នាំញៀនជិត ១គីឡូក្រាម និងដកហូតបានវត្ថុតាងមួយចំនួន។ យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលនីតិវិធី ឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្ដែង នៅចំណុចផ្ទះទុកចោល ស្ថិតភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖ – ឈ្មោះ អៀម ជូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (រក្សាទុកជួញដូរនិងប្រើប្រាស់ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ដកហូតវត្ថុតាង៖ – ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់ធំ ទម្ងន់ : ៩៥៥,៦០ក្រាម ( ប្រាំបួនរយហាសឹបប្រាំក្បៀសហុកសឹបក្រាម ថ្នាំសុទ្ធ )។ – ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ – ទូរសព្ទ័ចំនួន ០២គ្រឿង ម៉ាកអូប៉ូទាំង២ (ខូច១) – ម៉ូតូចំនួន ០២គ្រឿង ម៉ាក់វីន័រគ្មានខោអាវគ្មានផ្លាកលេខ និង ០១គ្រឿងទៀតមិនស្គាល់ម៉ាក ពាក់ផ្លាកលេខ ភ្នំពេញ1GN6453 -សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕

ឃាត្តកម្មគិតទុកជាមុនបានប្រើប្រាស់កាំភ្លើងកែឆ្នៃ បាញ់សម្លាប់មនុស្សចំនួន2នាក់ប្ដីត្រូវជាពូនិងមីងនៅស្រុកជ័យសែន ខេត្តព្រះវិហារ

យន្តហោះធុនធំប្រភេទ Boeing 777-200 មកពីអូស្ត្រាលី បានចុះចតជាលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គជាមួយអ្នកដំណើរ ២០៨នាក់

ពេលនេះ ស្នងការនគរបាលខេត្តក្រចេះ បានកោះហៅមេប៉ុស្តិ៍ស្រែចា មកឆ្លើយបំភ្លឺករណីទៅបញ្ឈប់ការសម្តែងសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយ ស្រុកស្នួល ខេត្តក្រចេះ យប់២៣-វិច្ឆិកា-២០២៣

យោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ ឆ្នាំ២០២៣ នៃកងពលពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ទទួលការបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស

ប្រវត្តិឈ្មោះប្រាសាទបល្ល័ង និងអបិយ៍ជំនឿអ្នកភូមិតែងតែ.នាំគ្នាធ្វើពិធីឡើងអ្នកតារាល់ឆ្នាំ