ចូលប្រុងប្រយ័ត្ន! កម្ពុជា នឹង មានភ្លៀង ផ្គររន្ទះ ជាពិសេស ខ្យល់ កន្រ្ដាក់ចាប់ពីថ្ងៃទី២៤ មីនា រហូតដល់…

ភ្នំពេញៈ ប្រទេស កម្ពុជា នឹង មាន ភ្លៀង ផ្គររន្ទះ ពី ខ្សោយ ទៅមធ្យម ចាប់ ពី ថ្ងៃ ទី២៤-៣០ ខែមីនា ឆ្នាំ ២០២១នេះ ជា ពិសេស អាច មាន បាតុភូត ខ្យល់ កន្រ្ដាក់ នៅ តំបន់ មួយ ចំនួន។ នេះ បើ តាម សេចក្ដី ជូន ដំណឹង របស់ក្រសួង ធន ធាន ទឹក និង ឧតុនិយម បាន ឲ្យ ដឹង ថា ក្នុង អំឡុង មួយ សប្ដាហ៍ នេះ ព្រះ រាជាណាចក្រ កម្ពុជា នឹង ទទួល ឥទ្ធិពលជា បន្ដ បន្ទាប់ ដូច ជា៖  នៅ ថ្ងៃ ទី ២៤-២៧ ខែ មីនា ឆ្នាំ ២០២១ ភាគឦសាន ទទួលឥទ្ធិពល ពី ទ្រនុង សម្ពាធ ខ្ពស់ ប៉ា ស៊ី ហ្វីក និង ភាគ និរតី ទទួលឥទ្ធិពល ពី  ជ្រលង សម្ពាធទាបឥណ្ឌូនេស៊ី។នៅ ថ្ងៃ ទី ២៨-៣០ ខែ មីនា ឆ្នាំ ២០២១ទទួលឥទ្ធិពល ពី  កម្រិត សម្ពាធទាប ខ្សោយ។             ដូច្នេះ តាម ការ ជូន ដំណឹង ខាង លើ សូមបង ប្អូន ទាំង អស់ មេត្តា ប្រុង ប្រយ័ត្ន  ចំពោះ សុវត្ថិភាព ខ្លួន ឯង រួម ជា មួយ ក្រុមគ្រួសារយើង ទាំងអស់គ្នាផងដែរ៕SKS

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *