ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំងៈអនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក នូផល្គុន បានអោយដឹងនៅថ្ងនៅថ្ងៃទី២០កញ្ញានេះថាៈនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្សម្សិលមិញនេះក្នុងសប្តាហ៍ទី៣ សហគមន៍ទេសចរណ៍ បានអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រាប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ដោយផ្តោតទៅលើចំណុចសំខាន់ចំនួន ៦ នៅសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមមាន៖
អនុប្រធានមន្ទីទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក នូ ផល្គុន បានអោយដឹងទៀតថាដោយក្នុងគោលបំណងមាន:
១. ការគ្រប់គ្រងចរន្តភ្ញៀវទេសចរណ៍។
២. ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍ក្នុងរមណីយដ្ឋានទេសចរណ៍។
៣. ការធានាសុវត្ថិភាព និងសុខភាពសាធារណៈភ្ញៀវទេសចរណ៍
៤. ការធានាសុវត្ថិភាព និងសុខភាពសាធារណៈបុគ្គលិកបម្រើការងារ
៥. ការជម្រុញផ្សព្វផ្សាយវិធានការក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
៦. ការចូលរួមអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ៕

