លោកជំទាវអភិបាលខេត្តប៉ៃលិន ថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្តល់ អំណោយស្បែកជើងប្រើក្នុងទឹកចំនួន ២០០គូ

ដោយ ៖ នីយ៉ា

ខេត្តប៉ៃលិន ៖ ក្នុងពិធីប្រគល់-ទទួល ស្បែកជើងប្រើក្នុងទឹក ២០០គូ រវាង ឯកឧត្តម ប៉ាន់ខែម ប៊ុនថង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯក ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដើម្បីចែកជូនដល់ក្រុមការងារ ត្រៀមលក្ខណៈ ម្ចាស់ការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពេលស្ថានភាពមូលដ្ឋាន មានទទួលរងគ្រោះធម្មជាតិទឹកជំនន់ ក្រោមវត្តមានរបស់លោកជំទាវ បាន ស្រីមុំ  អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថង តំណាងឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ នេះជាការផ្តល់ជូនរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជាការត្រៀមក្នុងពេលមានគ្រោះធម្មជាតិទឹកជំនន់ ក្នុងខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ  អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្តល់ជូននូវស្បែកជើងប្រើប្រាស់ក្នុងទឹកចំនួន២០០គូ សម្រាប់ត្រៀមលក្ខណៈ ក្នុងការចុះជួយសង្ក្រោះប្រជាពលរដ្ឋ ពេលស្ថានភាពមូលដ្ឋាន មានករណីទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តប៉ៃលិន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *