ពិតជាហ៊ានណាស់ឈ្មួញដឹកឈើឈ្មោះធួកព្រហើនហ៊ានយកសាំងចាក់ដុត ដើម្បីរំដោះរថយន្តរបស់ខ្លួនខណៈសមត្ថកិច្ចឃាត់ជាក់ស្តែងកំពុងដឹកឈើពេញ

ដោយ៖ឈិត សំបូរ

កំពង់ធំ៖ មេឈ្មួញឈើប្រចាំស្រុកសន្ទុកឈ្មោះធួក ដែលគេល្បីថាជាមេឈ្មួញដុះស្លែខាងដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីតំបន់ព្រៃអង់តែនពេលនេះត្រូវជាប់អន្ទាក់សមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមបញ្ជារបស់ លោក តិប ញាតា នាយអធិការ និង លោក ហោ ភាជ នាយរងអធិការខាង ជើងបឹងទន្លេសាប សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការសម្របសម្រួលដោយលោក សាយ វាសនាព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

ប៉ុន្តែត្រូវបានមេឈ្មួញឈើ ឈ្មោះធួក និង បក្សពួករើឈើទំលាក់ពីលើឡាន ហើយយកសាំងដុតបំភ័យសមត្ថកិច្ច ដើម្បីរំដោះរថយន្តចេញ យ៉ាងគគ្លើន ដោយមិនញញើតច្បាប់នោះឡើយ ។

ករណីនេះដែរកើតឡើងវេលាម៉ោងប្រមាណ ២:១៥នាទីរសៀលថ្ងៃទី ១៨ កញ្ញា ២០២១ត្រង់ចំណុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលឃាត់នោះជាប្រភេទរថយន្តកូរ៉េ 3,5តោន ក្បាលពណ៌ស ទ្រង់ពណ៌បៃតង ដឹកប្រភេទឈើចម្រុះ ចេញពីតំបន់ព្រៃអង់តែន ជាឈើមិនគ្រប់អាយុដែលរដ្ឋបាលព្រៃឈើហាមឃាត់។

បច្ចុប្បន្នវត្ថុតាងប្រភេទឈើចម្រុះត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដោយឡែករថយន្តត្រូវបានជនល្មើសឈ្មោះធួក និង បក្សពួកយកសាំងដុតដើម្បីបំភ័យសមត្ថកិច្ច រួចបើករត់គេចបាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពេលនេះសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងនិងចំណាត់ការបន្តតាមនីតិវិធីច្បាប់ ស្វែងរករថយន្តដែលជាមធ្យោបាយដ៏សំខាន់ខាងដឹកជញ្ជូនផលអនុផលព្រៃឈើយកមកចំណាត់ការតាមច្បាប់ឲ្យខានតែបាន។

មហាជនកំពុងឆ្ងល់ថាតើបុគ្គលឈ្មោះធួកជាអ្នកណា បានជាហ៊ានដឹកជញ្ជូនបទល្មើសផលអនុផលយ៉ាងគគ្លើនបែបនេះ និង មានការបង្ក្រាបជាច្រើនដងមកហើយដែរ ប៉ុន្តែនៅបន្តប្រព្រឹត្តបទល្មើសបានដដែល ហើយសូមសំណូមពរជំនាញពាក់ព័ន្ធជាពិសេសលោក ឡង គីសឹងអភិបាលស្រុកសន្ទុកទើបតែមកកាន់តំណែងថ្មី នឹងមានចំណាត់ការលើបុគ្គលរូបនេះ និង បក្សពួកឱ្យសាកសមនឹង ទោសកំហុស ប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើ ជាពិសេសទង្វើរារាំងកម្លាំងមានសមត្ថកិច្ចដែលចុះបំពេញភារកិច្ចការងារផងដែរនោះបើមិនដូច្នោះទេព្រៃអង់តែនដែលជាជម្រកសត្វព្រៃដ៏សំខាន់ជាព្រៃរបស់រដ្ឋ ត្រូវបំផ្លាញនាពេលឆាប់ៗនេះជាក់ជាមិនខាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *