កំពង់ធំះនៅយប់ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២១ លោកហោ ភាច នាយរងអធិការខាង ជើងបឹងទន្លេសាប បានបញ្ជាឲ្យ កម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ស្ទាក់ចាប់ឡាន វេអងដែលបានដឹកឈើចេញពី តំបន់អូរងាវក្នុងដែនព្រៃឡង់ ចេញឆ្លងកាត់ ឃុំទំរីង ឆ្ពោះទៅដាក់ នៅឯខេត្តកំពត បើតាមប្រភពព័ត៌មានបាន បញ្ជាក់ ឲ្យដឹងថា ឡានវេអងនេះ បានប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ដាក់ឈើថ្មី ពីក្រោម ហើយ ទិញឈើចាស់ៗដាក់គ្របពីលើ ដើម្បី បំភ័ន្ត ភ្នែកសមត្ថកិច្ច នៅតាមដងផ្លូវ រូបភាពនេះ គឺក្រុមឈ្មួញបានរកស៊ីកាក់កប ជាច្រើនឆ្នាំមកហើយ ដោយគេត្រូវ ជាមួយនឹងសមត្ថកិច្ច មួយចំនួនតូចនៅមូលដ្ឋាន រួចហើយធ្វើចរាចរណ៍ បាន យ៉ាងរលូន សូមបញ្ជាក់ផងដែរថា ចំណុចអូងាវ គឺជាផ្លូវ ដែល នៅក្នុងភូមិសាស្ត្រ ដែនព្រៃឡង់ ដែលជាព្រៃការពារ ដោយមន្ត្រីបរិស្ថាន យ៉ាងហ្មត់ចត់ជាទីបំផុត ហេតុអ្វី បានជាសកម្មភាព ការលើកឈើដាក់ នៅក្នុងឡានវេអង ដឹកចេញបាន យ៉ាងស្រួលដូច្នេះទៅវិញ នេះជាការលើកឡើងរបស់មហាជននិងប្រជាពលរដ្ឋ។
បើយោងទៅលើប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា ឡានវេអង ដែលធ្វើសកម្មភាពដឹកឈើ បន្លំភ្នែកសមត្ថកិច្ចនេះ គឺជាឡានឈ្មោះ ត្រា អតីតជាអ្នករកស៊ីឈើយ៉ាងសកម្មនៅតំបន់អូរងាវនេះ ហើយក៏បាត់មុខមួយ រយៈពេលកន្លងមក ទើបពេលនេះឃើញលេចមុខមកសារជាថ្មី ហើយបាន សហការគ្នាជាមួយនឹងឈ្មោះ ហៅថា តានិត បានចាប់ដៃគូរសហការ យ៉ាងល្អប្រសើរ ជាមួយនឹងសមត្ថកិច្ច ដែលពាក់ព័ន្ធនៅ តំបន់ខាងលើ ធ្វើសកម្មភាពដឹក ឈើទាំងអស់នេះទៅលក់នៅឯទីផ្សារក្នុងខេត្តកំពត យកប្រាក់ចំណេញយ៉ាងក្រាស់ក្រែលមកចែកឲ្យមន្ត្រីមួយចំនួនដែលមានតួនាទីការពារព្រៃឈើ ឈ្មួញរកស៊ីបានសន្យាថា នឹងចែកភាគផលគ្នា ឲ្យបានសមរម្យ ជាទីបំផុត។
តែរហូតមកដល់ពេល នេះយើងមិនទាន់អាចទាកទងមន្ត្រីអធិការរដ្ឋបាល ព្រៃឈើខាងជើងបឹងទន្លេសាបដើម្បីសុំកាបំភ្លឺបានទេ ដោយសារយើងបាន ទាកទងទៅលោក ហោ ភាច មិនលើកទូរសព្វ័អ្នកសារព័ត៌មានលើយ បើតែទោះ បីយ៉ាងណាអ្នកសារព័ត៌មាន នៅតែស៊ើបអង្កេតរឿងរថយន្តដឹកឈើនេះ ថាតើជាប់ ក្នុងដៃជំនាញបានប៉ន្មានម៉ោង៕SPS