ខេត្តពោធិ៍សាត់:នៅវេលាម៉ោង៧និង៣០នាទីរហូតដល់ម៉ោង៥និង៣០នាទីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ជនសង្សយ័២នាក់រួមនិងវត្ថុតាងជាច្រើនត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានក្រោយសកម្មភាពរួច៣ថ្ងៃ ។
ករណីខាងលើនេះបានកើតឡើងនៅចំណុចភូមិអណ្តូងក្រសាំង.ឃុំស្នាមព្រះ.ស្រុកបាកាន.ខេត្ពពោធិ៍សាត់ដែលបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកទ្រព្យ សម្បត្តិ មានតុឈើ១ ទូដាក់ខោអាវ១ ទូសំអាង១ ឈើខ្លឹមអំពិល១ដុំ និងសម្ភារះ១ចំនួនទៀត នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ គៀន សាវុធ អាយុ៤២ឆ្នាំរស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះស្រុកបាកានខេត្តពោធិ៍សាត់។
ស្នងការរងនគបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា បានអោយដឹងនៅរសៀលថ្ងៃទី២៥មិថុនា២០២១នេះថាករណីខាងលើនេះសមត្ថកិច្ចបានទទួលបានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះខាងលើហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឆែកឆេរនៅ ចំណុចផ្ទះឈ្មោះ.ប្រាក់ សុវណ្ណ.ហៅ.ម៉ាប់.ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរនៅភូមិស្នាមព្រះ ឃុំស្នាមព្រះ.ស្រុបាកានខេត្តដែល(ជាអ្នកទទួលផលចោរកម្ម)។
នៅក្នុងកិច្ចសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន :
តុឈើ១ដែលវត្ថុតាងជារបស់ផលចោរកម្មម៉ូតូ១គ្រឿងម៉្សៅក្រាមព៌ណសថ្លាសង្ស័យសារធាតុញៀន១ កញ្ចប់ទម្ងន់៥៨,០២ក្រាម ជញ្ជីងថ្លឹងថ្នាំ១គ្រឿង ឧបករណ៏សំរាប់ជក់២កំប្លេរ ដែកកេះ៥ កាំបិត៣ដើមកាំភ្លើងស្នប់២ដើមកាំភ្លើងAK១ដើម(អត់បង់ អត់គំរប រឺស័រ) អាំងវ៉ិចទ័រឆក់ត្រី២គ្រឿង និងសម្ភារះ១ចំនួនទៀតនិងឈានបន្តទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាអ្នកធ្វើសកម្មភាពលួចយកមកដូរគ្រឿងញៀនជក់មានឈ្មោះ ១-ឈ្មោះឆេង ឈីមភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងក្រសាំងឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់)មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះឆេង សុខជា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា មុខរបរមិនពិតប្រាកដ)។ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើតេស្តទឹកនោម មានសារធាតុញៀន។
បច្ចុប្បន្នជនសង្សយ័ទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងបង្ករសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិសាត់ចាត់ការតាមនិតិវិធីផងដែរ ៕ដោយ សុក្ខារិន